Gmail ភាសា​ខ្មែរ

អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​បំផុត​នៅ​ល្ងាច​នេះ​គឺ​ព័ត៌មាន​អំពី​ការ​ដាក់​ឲ្យ​ប្រើ​នូវ​ភាសាខ្មែរ​សម្រាប់ Gmail ។ នៅ​ថ្ងៃ​នេះ យើង​ទាំង​អស់​គ្នា​អាច​ប្រើ Gmail ជា​ភាសាខ្មែរ​បាន​ទាំង​ស្រុង​ហើយ ដែល​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​សប្បាយ​រីករាយ​មួយ។ ខ្ញុំ​ទទួល​បាន​ដំណឹង​នេះ​ពី​ទំព័រ Google នៅ​ក្នុង Facebook ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ មិន​មែន​មាន​តែ​ភាសាខ្មែរ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ភាសា​ដទៃ​ទៀត​ដែរ​ដូចជា៖ ឡាវ, ម៉ុងហ្គោល, នេប៉ាល់, ស៊ិនហាឡា, អាហ្ស័របៃចានី, អាមេនី, និង​មួយ​ចំនួន​ទៀត (ប្រភព៖ https://plus.google.com/+DivonLan/posts/VaVUmvtenuv ) ។

gmail-km-screenshot
កំណត់​ភាសាខ្មែរ​នៅ​ក្នុង «ការ​កំណត់» ដែល​អាច​ចូល​បាន​តាម​រូបស្ពឺ​ដែល​ស្ថិត​នៅ​ជ្រុង​លើ​ខាង​ស្ដាំ។

បើ​តាម​ចាំ ខ្ញុំ​បាន​ចាប់ផ្ដើម​ប្រើ Gmail តាំង​ពី​ចុង​ឆ្នាំ​២០១០ មក​ម្ល៉េះ ហើយ​ពេល​នោះ​ចេះ​តែ​ទន្ទឹង​រង់ចាំ​មើល​ថា​នឹង​មាន​ភាសា​ខ្មែរ​នៅ​ពេល​ណា​ទៅ។ ហើយ​អ្វី​ដែល​ខ្ញុំ​តែង​តែ​គិត​នោះ ពេល​នេះ​ក៏​លេច​ជា​រូបរាង​ឡើង។

ក្រឡេក​មើល​ទៅ​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៣ វិញ ពេល​នោះ​ជា​ពេល​ដែល​ភាសាខ្មែរ​ត្រូវបាន​ដាក់​បញ្ចូល​សម្រាប់​ការបកប្រែ​នៅ​ក្នុង​កម្មវិធី Google Translate ហើយ​ចាប់​ពីពេល​នោះ​មក ភាសាខ្មែរ​ក៏​ចាប់​ផ្ដើម​មាន​វត្តមាន​បន្តិច​ម្ដងៗ​នៅ​លើ​កម្មវិធី​នានា​របស់ Google ។ ហើយ​ខ្ញុំ​រំពឹង​ថា នឹង​មាន​ភាសាខ្មែរ​កាន់​តែ​ច្រើន មិន​ថា​តែ​នៅ​ក្នុង​ផលិតផល Google ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​តាម​ផ្នែក​នានា​ផ្សេង​ទៀត។

តោះ! ឥឡូវ​ប្រើ Gmail ភាសា​ខ្មែរ​ទាំង​អស់​គ្នា។ 😉

One Reply to “Gmail ភាសា​ខ្មែរ”

  1. សួរស្តីអ្នកទាំងអស់គ្នា!!
    ខ្ញុំ មានក្តីសប្បាយរីករាយណាស់ដោយភាសាខែ្មរយើងបានរំលិចឡើងនៅក្នុងជីមែល ដែលជាប្រព័ន្ធ ទំនាក់ទំនងដ៏ពេញនិមយមួយនៅក្នុងពិភពលោកយើងនេះ។
    សូមជួនពរអ្នកទាំងអស់គ្នា ឲ្យជារោគា តរៀងទៅ។

Leave a Reply