ឱកាស​ចូលរួម​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍ BarCamp ភ្នំពេញ 2014

barcamppp2014volunteerព្រឹត្តិការណ៍ BarCamp ភ្នំពេញ​នឹង​មក​ដល់​ឆាប់ៗ​នេះ​ហើយ នៅ​ថ្ងៃ​ទី​១៣ – ១៤ ខែ​កញ្ញា ឆ្នាំ​២០១៤។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចាត់ទុក​ថា​ជា​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​ជួបជុំ​និង​ចូលរួម​ពី​សំណាក់​អ្នក​ជំនាញ​កុំព្យូទ័រ សហគ្រិន ។ល។

ជា​រៀងរាល់​ឆ្នាំ គេ​តែងតែ​ប្រកាស​ស្វែងរក​អ្នក​ស្ម័គ្រចិត្ត ដើម្បី​ចូលរួម​រៀបចំ​កម្មវិធី​នេះ។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​រាល់​ដង​ដែរ នៅ​ពេល​នេះ​អ្នក​ទាំងអស់​គ្នា ជា​ពិសេស​សិស្ស និស្សិត អាច​ដាក់ពាក្យ​បាន​នៅ​ក្នុង​តំណ៖ http://2014.barcampphnompenh.org/volunteer-opportunity/

 

Leave a Reply